.jpg&w=1200&q=75)
យោងតាមគេហទំព័រThe Information ក្រុមហ៊ុនMetaគ្រោងនឹងបញ្ចប់នូវការរៀបចំម៉ាស៊ីនកុំព្យូទ័រយក្ស ដែលបំពាក់នូវGraphic Card Nvidia H100 ដល់ទៅជាង10ម៉ឺនគ្រាប់ ដើម្បីដំណើរការLlama 4។ ម៉ាស៊ីនកុំព្យូទ័រយក្ស ឬSupercomputerនេះ អាចចំណាយអស់យ៉ាងតិច2ពាន់លានដុល្លា ដោយនេះគ្រាន់តែជាការចំណាយលើការទិញGraphic CardពីNvidiaប៉ុណ្ណោះ។ ម៉ាស៊ីនេះកំពុងតែត្រូវបានតំឡើងនៅក្នុងសហរដ្ឋអាមេរិក ហើយអាចនឹងត្រូវបានបញ្ចប់ជាស្ថាពរនៅក្នុងខែតុលា ហើយនឹងដំណើរការនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ CEOក្រុមហ៊ុនNvidia លោកJensen Huangធ្លាប់បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនMetaពេលនេះមានNvidia H100 ចំនួនជាង60ម៉ឺនគ្រាប់ រីឯលោកMark Zuckerbergក៏បានឆ្លើយវិញថា ក្រុមហ៊ុនMeta គឺជាអតិថិជនល្អរបស់Nvidia។