Logo Image

Zeela Store

Tel : +855 10 77 55 89

Microsoftនឹងរៀបចំកម្មវិធីជួបជុំHacker ផ្តល់ប្រាក់រង្វាន់4លានដុល្លា

December 21, 2024
132
Image's Microsoftនឹងរៀបចំកម្មវិធីជួបជុំHacker ផ្តល់ប្រាក់រង្វាន់4លានដុល្លា

ក្រុមហ៊ុនMicrosoftបានប្រកាសថា នឹងរៀបចំកម្មវិធីមួយឈ្មោះថា "Zero Day Quest" ដែលជាកម្មវិធីOfflineដ៏ធំមួយ ដើម្បីជួបជុំអ្នកHacker ក្នុងគោលបំណងលើកទឹកចិត្តដល់អ្នកស្រាវជ្រាវជុំវិញពិភពលោក អោយស្វែងរកចំនុចចន្លោះប្រហោងសុវត្ថិភាព នៃប្រពន្ធ័Cloud ComputingនិងAI។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃMicrosoftលោកTom Gallagherបាននិយាយថា នេះជាកម្មវិធីជួបជុំHackerដ៏ធំបំផុតមួយ ដែលនឹងមានប្រាក់រង្វាន់សរុប4លានដុល្លាអាមេរិក។ កម្មិវិធីZero Day Questនេះបានចាប់ផ្តើមទទួលការចុះឈ្មោះហើយ អ្នកដែលមានលក្ខណៈគ្រប់គ្រាន់ នឹងមានឪកាសចូលរួមកម្មវិធីនេះដោយផ្ទាល់ នៅទីស្នាក់ការកណ្តាលរបស់Microsoft ដែលគ្រោងនឹងរៀបចំឡើងក្នុងឆ្នាំ2025។